ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកធ្វើកិច្ចប្រជុំបើកទ្វារអំពីបញ្ហាស៊ូដង់ ប្រទេសចិនអំពាវនាវឱ្យបណ្តាភាគីនានាពន្លឿនការជំរុញការដោះស្រាយបញ្ហាស៊ូដង់តាមវិធីនយោបាយ
2024-03-08 10:56:27cri
Share with:

    នៅថ្ងៃទី ៧ ខែមីនា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកធ្វើកិច្ចប្រជុំបើកទ្វារអំពីបញ្ហាស៊ូដង់ ។ តំណាងចិនបានអំពាវនាវឱ្យបណ្តាភាគីនានាពន្លឿនការជំរុញការដោះស្រាយបញ្ហាស៊ូដង់តាមវិធីនយោបាយដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ។

    លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ការប៉ះទង្គិចនៅស៊ូដង់បានអូសបន្លាយជាបន្តបន្ទាប់ដែលបានបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបណ្តាលឱ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរផងដែរ ករណីនេះគួរឱ្យឈឺចាប់ណាស់ ។ សហគមន៍អន្តរជាតិគួរតែរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដោះស្រាយបញ្ហាស៊ូដង់តាមវិធីនយោបាយនិងសម្រេចបាននូវសន្តិភាពក្នុងពេលឆាប់ៗ ។ ប្រទេសចិនបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធដើរទៅរកគោលដៅដូចគ្នាដើម្បីជំរុញការបញ្ចុះកម្តៅនៃស្ថានការណ៍ក្នុងពេលឆាប់ៗ ក្នុងន័យបង្កលក្ខណៈសម្បត្តិសម្រាប់ការចាប់ដំណើរការការចរចាសន្តិភាព ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស