ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញបរទេសមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចចិន៖ ក្រោមការជំរុញដោយកម្លាំងផលិតកម្មគុណភាពថ្មី ប្រទេសចិននឹងមានឋានៈកាន់តែខ្ពស់ថែមទៀតក្នុងខ្សែសង្វាក់ឧស្សាហកម្មសកល
2024-03-08 10:42:52cri
Share with:

      របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២៤បានបណ្តាលឱ្យអ្នកជំនាញបរទេសមានការចាប់អារម្មណ៍និងនាំគ្នាពិភាក្សាយ៉ាងសកម្ម ។ របាយការណ៍ការងារនេះបានលើកឡើងថា គោលដៅកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ គឺប្រហែល៥ភាគរយ ។ អ្នកជំនាញនិងឥស្សរជនមជ្ឈដ្ឋានពាណិជ្ជកម្មបរទេសបានសម្គាល់ឃើញថា គោលដៅនេះសមស្របនឹងការពិតជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ចចិន ដែលបានបង្ហាញឱ្យឃើញនូវទស្សនៈអភិបាលកិច្ចរបស់រដ្ឋាភិបាលចិនដែលប្រកបដោយភាពប្រាកដប្រជានិងសត្យានុម័ត ។

      អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសកលរបស់សកលវិទ្យាល័យHavana បានថ្លែងថា “គោលដៅកំណើននេះសមស្របនឹងសភាពការណ៍ជាតិរបស់ប្រទេសចិន ។ ប្រទេសចិនបានបង្កើតរូបមន្តអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់សម្រាប់ដំណាក់កាលបច្ចុប្បន្ន ដែលបានផ្តួចផ្តើមឱ្យអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងបច្ចេកវិទ្យាខ្ពស់ ។ ប្រការនេះនឹងបំពេញបន្ថែមកម្លាំងរស់រវើកយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចសកល ។”

      លោក Michael Schumann ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសអាល្លឺម៉ង់បានលើកឡើងថា “ ការលើកឡើងកម្លាំងផលិតកម្មគុណភាពថ្មី បានឆ្លើយតបយ៉ាងល្អប្រសើរនូវការវិវឌ្ឍរីកចម្រើនថ្មីផ្នែកបច្ចេកវិទ្យា ដូចជាភាពវៃឆ្លាតសិប្បនិមិត្តជាដើមដែលប្រកបដោយសក្តានុពលយ៉ាងខ្លាំង កម្លាំងផលិតកម្មគុណភាពថ្មីទាំងនេះអាចលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មផង ហើយក៏អាចសម្រេចបាននូវការការពារបរិស្ថាននិងការអភិវឌ្ឍជានិរន្តរភាពផងដែរ ថែមទាំងក៏អាចបញ្ចុះដើមទុនលើវិស័យធនធានមនុស្សទៀតផង៕”

អ្នកបកប្រែ:郑磊
ប្លុកពិសេស