ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនៃធនាគារគំនិតថ្លែងថា ប្រទេសចិននៅតែជាគោលដៅវិនិយោគដែលទទួលការពេញនិយមបំផុតពីប្រាក់ទុនអន្តរជាតិដដែល
2024-03-08 14:44:20cri
Share with:

លោក Wang Wen អ្នកជំនាញនៃធនាគារគំនិតរបស់ចិនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ឆ្នាំ២០២៣ ចិនបានបង្កើតសហគ្រាសទុនបរទេសថ្មីលើសពី៥ម៉ឺន គឺជាប្រទេសដែលមានតួអង្គសំខាន់ទីផ្សារថ្មីនៃសហគ្រាសបរទេសច្រើនបំផុតលើទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះ អង្គភាពសេដ្ឋកិច្ចរីកលូតលាស់ដូចជាបារាំង សិង្ហបុរី និងស៊្វីសជាដើមបានបង្កើនការវិនិយោគនៅប្រទេសចិន ។ ពិតមែនតែដោយសារមូលហេតុដូចជារដ្ឋាភិបាលអាមេរិកអនុវត្តបទបញ្ជាហាមឃាត់ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំពោះចិនជាដើមដែលនាំឱ្យការវិនិយោគលើវិស័យពាក់ព័ន្ធរបស់ចិនមានការធ្លាក់ចុះបន្តិចក៏ដោយ ក៏ប៉ុន្តែការវិនិយោគនៅចិនរបស់ប្រាក់ទុនផ្សេងទៀតរបស់សហរដ្ឋអាមេរិកនិងប្រាក់ទុនឆ្លងដែនលើផ្ទៃអន្តរជាតិគឺគ្មានបម្រែបម្រួលយ៉ាងច្បាស់លាស់ទេ ។ ប្រទេសចិននៅតែជាប្រទេសមួយដែលទាក់ទាញការវិនិយោគអន្តរជាតិបំផុតលើទូទាំងពិភពលោកដដែល ។ 

លោក Wang Wen បានថ្លែងថា នៅពេលអនាគត ចិននឹងជំរុញការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងចិននិងអន្តរជាតិនិងការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានកាន់តែល្អប្រសើរ ហើយក៏រីករាយឆ្លងតាមរយៈការកែសម្រួលគោលនយោបាយក្នុងស្រុក ទាក់ទាញប្រាក់ទុនបរទេសកាន់តែច្រើនឡើងៗមកដល់ប្រទេសចិន ដើម្បីចែករំលែកភាគលាភនៃការអភិវឌ្ឍរបស់ចិន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស