ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស៊ុយអែតចូលជាសមាជិកអង្គការណាតូជាផ្លូវការ
2024-03-08 10:41:07cri
Share with:

      ថ្ងៃទី៧ខែមីនា តាមម៉ោងក្នុងតំបន់ លោកKristerssonនាយករដ្ឋមន្រ្តីស៊ុយអែតបានប្រគល់ឯកសារស្តីពីស៊ុយអែតចូលជាសមាជិកអង្គការណាតូជូនចំពោះលោកBlinkenរដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិកដែលជាប្រទេសថែរក្សាឯកសាររបស់អង្គការណាតូ នេះជាសញ្ញាកត់សម្គាល់ថា ស៊ុយអែតបានចូលជាសមាជិកអង្គការណាតូជាផ្លូវការ ដែលបានក្លាយជារដ្ឋសមាជិកទី៣២របស់អង្គការណាតូ។

      ប្រទេសរុស្ស៊ីធ្លាប់លើកឡើងជាច្រើនលើកថា ការពង្វាតទៅខាងកើតរបស់អង្គការណាតូនឹងបំផ្លាញសន្តិសុខនិងផលប្រយោជន៍របស់រុស្ស៊ី ភាគីរុស្ស៊ីនឹងចាត់វិធានការតបតវិញ ដើម្បីធានាជាក់លាក់ដល់សន្តិសុខរបស់ខ្លួន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស