ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈកម្លាំងផលិតកម្មគុណភាពថ្មី
2024-03-07 17:33:54cri
Share with:

នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនយកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។

    ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅកាលពីឆ្នាំមុន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា ការកំណត់គោលដៅនេះនឹងមានអំណោយផលដល់ប្រទេសចិនក្នុងការសម្រេចជាមូលដ្ឋាននូវទំនើបកម្មនៅឆ្នាំ ២០៣៥ ។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលលឿនជាងល្បឿនកំណើនសេដ្ឋកិច្ច ២,៥ ភាគរយ របស់អាមេរិក ល្បឿនកំណើន ០,៥ ភាគរយ របស់តំបន់ប្រើប្រាក់អឺរ៉ូនិងល្បឿនកំណើន ១,៩ ភាគរយ របស់ជប៉ុន ។

    គោលដៅបានកំណត់ច្បាស់លាស់ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា ? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងការជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្តស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើនតាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុកនិងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស