ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Nikki Haleyសមាជិកបក្សសាធារណរដ្ឋអាមេរិកដកខ្លួនញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក
2024-03-07 12:03:44cri
Share with:

      ថ្ងៃទី៦ខែមីនា លោកស្រី Nikki Haleyអតីតតំណាងអាមេរិកប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិនិងជាសមាជិកបក្សសាធារណរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។

      លោកស្រី Nikki Haleyបានប្រកាសពីសេចក្តីសម្រេចចិត្តនេះនៅពេលថ្លែងសុន្ទរកថានៅរដ្ឋSouth Carolinaដែលជាស្រុកកំណើតរបស់លោកស្រីនៅព្រឹកថ្ងៃដដែល បន្ទាប់ពីលោកស្រី Nikki Haleyដកខ្លួនចេញពីការបោះឆ្នោត លោកត្រាំអតីតប្រធានាធិបតីអាមេរិកបានក្លាយជាបេក្ខជនឈរឈ្មោះតែមួយគត់នៃគណបក្សសាធារណរដ្ឋ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស