ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរអាហ្វហ្កានីស្ថាន
2024-03-07 15:38:37cri
Share with:

    លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំបើកទ្វារអំពីបញ្ហាអាហ្វហ្កានីស្ថាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ៦ ខែមីនាដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយអាជ្ញាធរអាហ្វហ្កានីស្ថាន ។

    លោក Geng Shuang បានលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថានបានឡើងកាន់អំណាចអស់រយៈពេលពីរឆ្នាំកន្លះមក ស្ថានការណ៍ក្នុងប្រទេសអាហ្វហ្កានីស្ថានមានស្ថិរភាពជាទូទៅ សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនទទួលបានការកែលម្អ ហើយកិច្ចសហប្រតិបត្តិការក្នុងតំបន់បានត្រូវពង្រីកជាបន្តបន្ទាប់ ។ ការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមានទាំងនេះគួរឱ្យកោតសរសើរ ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរស្វែងយល់ឱ្យបានកាន់តែទូលំទូលាយនិងប្រកបដោយសត្យានុម័តពីស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ក៏ដូចជាស្វែងរកដំណោះស្រាយកាន់តែមានវិចារណញ្ញាណនិងភាពប្រាកដប្រជាដើម្បីដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ជួយអាហ្វហ្កានីស្ថានឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរួមបញ្ចូលជាមួយសហគមន៍អន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស