ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការក្រឡេកមើលនិន្នាការសេដ្ឋកិច្ចរបស់ប្រទេសចិនពីចំណុច "ថ្មី" ទាំង ១០ នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន
2024-03-07 15:52:51cri
Share with:

កម្លាំងផលិតកម្មគុណភាពថ្មី ហេដ្ឋារចនាសម្ព័ន្ធថ្មី ការប្រើប្រាស់ថ្មី ប្រព័ន្ធថាមពលថ្មី ……របាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំ ២០២៤ នេះបានលើកឡើង"ពាក្យថ្មី" ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន ។


ការបង្កើតកម្លាំងចលករថ្មី និងគុណសម្បត្តិថ្មីសម្រាប់ការអភិវឌ្ឍ

  ការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងផលិតភាពគុណភាពថ្មី គឺជាចំណុចសំខាន់មួយនៃរបាយការណ៍ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូររូមបន្តនៃការអភិវឌ្ឍ ធ្វើឱ្យរចនាសម្ព័ន្ធឧស្សាហកម្មប្រសើរឡើងនិងការផ្លាស់ប្តូរកម្លាំងចលចរនៃកំណើនរបស់ខ្លួន ។ ការជំរុញការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់តាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា បណ្ដុះឧស្សាហកម្មដែលកំពុងរីកចម្រើននិងការចាប់យកផ្លូវអភិវឌ្ឍន៍ថ្មីៗ គឺជាការរៀបចំដ៏សំខាន់សម្រាប់ប្រទេស ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ផ្តោតសំខាន់លើការពង្រីកតម្រូវការក្នុងស្រុកនិងធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិមានស្ថិរភាព

បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលសំខាន់នៅឡើយ។ ប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ និងភារកិច្ចនៃកំណែទម្រង់ ការអភិវឌ្ឍន៍និងស្ថិរភាពក្នុងស្រុក តើសេដ្ឋកិច្ចរបស់ប្រទេសចិនអាចពង្រឹងគ្រឹះសម្រាប់ការងើបឡើងវិញបន្ថែមទៀតយ៉ាងដូចម្តេច? របាយការណ៍នេះបានស្នើឡើងនូវវិធានការដ៏មានប្រសិទ្ធភាពមួយចំនួន ដើម្បីពង្រីកតម្រូវការក្នុងស្រុក ពង្រឹងស្ថិរភាពពាណិជ្ជកម្មបរទេសនិងលើកកម្ពស់សន្ទុះសេដ្ឋកិច្ច ។

កសាងនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ

   នៅចុងឆ្នាំ ២០២៣ អត្រានគរូបនីយកម្មនៃចំនួនប្រជាជនរស់នៅអចិន្ត្រៃយ៍របស់ប្រទេសចិនបានឈានដល់៦៦.១៦% ។ ការជំរុញនគរូបនីយកម្មថ្មីនឹងជួយជំរុញការប្រើប្រាស់និងការវិនិយោគ បន្តបញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកនិងជំរុញការកសាងនិម្មាបនកម្មនៃការអភិវឌ្ឍ ។ របាយការណ៍បានស្នើរវិធានការគោលនយោបាយមួយចំនួន ហើយតំណាងប្រជាជននិងសមាជិកគណៈកម្មាធិការក៏បានផ្តល់យោបល់ជាច្រើនផងដែរ  ៕



អ្នកបកប្រែ:王幸
ប្លុកពិសេស