ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងប្រដាប់អាវុធHouthi នៃប្រទេសយេម៉ែនអះអាងថា បានវាយប្រហារទៅលើនាវាប្រដេញពីរគ្រឿងរបស់អាមេរិក
2024-03-07 11:17:02cri
Share with:

យប់ថ្ងៃទី៥ ខែមីនា លោក Yahya Sarea អ្នកនាំពាក្យនៃកងកម្លាំងប្រដាប់អាវុធHouthi របស់ប្រទេសយេម៉ែនបានចេញសេចក្តីថ្លែងការណ៍ថា កងកម្លាំងប្រដាប់អាវុធHouthi  បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងគ្រាប់មីស៊ីល ដើម្បីវាយប្រហារទៅលើនាវាប្រដេញពីរគ្រឿងរបស់កងទ័ពអាមេរិក ដែលកំពុងធ្វើនាវាចរណ៍នៅសមុទ្រក្រហម ។

      លោក Yahya Sarea បានថ្លែងទៀតថា កងកម្លាំងប្រដាប់អាវុធHouthi  នឹង “ពង្រីកការវាយប្រហារទៅលើគោលដៅទាំងអស់របស់សត្រូវដោយគ្មានការស្ទាក់ស្ទើរបន្តិចឡើយ”។ ប៉ុន្តែលោកមិនបានលើកឡើងពីពេលវេលាធ្វើការវាយប្រហារនិងឈ្មោះនាវាដែលរងការវាយប្រហារនោះឡើយ ។ ភាគីអាមេរិកនៅមិនទាន់បង្ហាញអាកប្បកិរិយាទាក់ទិននឹងរឿងនេះនៅឡើយទេ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស