ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងទ័ពអ៊ីស្រាអែលវាយប្រហារភាគខាងត្បូងនិងភាគកណ្តាលនៃតំបន់កាហ្សា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤១នាក់ស្លាប់បាត់បង់ជីវិត
2024-03-07 11:03:59cri
Share with:

តាមការផ្សាយដំណឹងនៃស្ថានីយទូរទស្សន៍ប៉ាឡេស្ទីនកាលពីថ្ងៃទី៦ខែមីនាឱ្យដឹងថា ថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានវាយប្រហារតំបន់ជាច្រើននៅភាគខាងត្បូងនិងភាគកណ្តាលនៃតំបន់កាហ្សា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤១នាក់ស្លាប់បាត់បង់ជីវិត ។

តាមការផ្សាយដំណឹងឱ្យដឹងថា ថ្ងៃទី៦ខែមីនា កងទ័ពអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកជាប់ៗទៅលើតំបន់ជាច្រើននៃក្រុង Khan Younis ដែលជាទីក្រុងស្ថិតនៅភាគខាងត្បូងនៃតំបន់កាហ្សា ដែលបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ចំនួន២៩នាក់ត្រូវដឹកទៅមន្ទីរពេទ្យ ។ ថ្ងៃដដែល ប៉ុស្តិ៍ចែកចាយសម្ភារៈជួយសង្គ្រោះមួយកន្លែងដែលស្ថិតនៅក្បែរទន្លេ Wadi Gaza ភាគកណ្តាលនៃតំបន់កាហ្សាក៏រងការវាយប្រហារដោយកងទ័ពអ៊ីស្រាអែលដែរ ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់និង១៤នាក់រងរបួស ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស