ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សុន្ទរកថាដ៏សំខាន់របស់លោកXi Jinpingនៅក្នុងកិច្ចប្រជុំរួមនៃមជ្ឈដ្ឋានបច្ចេកវិទ្យា បរិស្ថាននិងធនធានគឺប្រមូលផ្ដុំថាមពលនិងផ្ដល់ជាកម្លាំងចិត្ត
2024-03-07 16:33:35cri
Share with:

"ការត្រួតពិនិត្យនិងសិក្សាស្រាវជ្រាវដោយស៊ីជម្រៅ លើកសំណើនិងផ្តល់យោបល់យ៉ាងសកម្មលើអភិបាលកិច្ច ប្រមូលផ្តុំមតិឯកភាពរួមពីសំណាក់គ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មតាមបែបផែនចិន។ពេលសួរសុខទុក្ខសមាជិកនៃមជ្ឈដ្ឋានបច្ចេកវិទ្យា បរិស្ថាននិងធនធានដែលចូលរួមមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសអាណត្តិទី១៤និងអញ្ជើញចូលរួមកិច្ចប្រជុំរួម លោកXiJinpingបានថ្លែងសុន្ទរកថាដ៏សំខាន់ ដោយបានចង្អុលបង្ហាញពីទិសដៅនិងប្រមូលផ្តុំកម្លាំងសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

ការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់  គឺជាគន្លឹះនៃការធ្វើទំនើបកម្មតាមបែបផែនចិន។

"ពង្រឹងបន្ថែមទៀតនូវមហិច្ឆិតានៃការកសាងប្រទេសខ្លាំងពូកែតាមរយៈវិទ្យាសាស្ត្រនិងការអប់រំ និងបំពេញភារកិច្ចសំខាន់នៃការច្នៃប្រឌិតថ្មីដោយបច្ចេកវិទ្យា"-ការផ្តែផ្តាំដ៏ស្មោះស្ម័គ្ររបស់លោកXi Jinpingទៅកាន់សមាជិកមកពីមជ្ឈដ្ឋានបច្ចេកវិទ្យានិងបុគ្គលិកផ្នែកបច្ចេកវិទ្យាភាគច្រើនធ្វើឱ្យលោកWu Jianpingដែលជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មចិននិងជាប្រធានមន្ទីរពិសោធន៍Zhongguancunដែលបានចូលរួមក្នុងកិច្ចប្រជុំរួមនេះមានអារម្មណ៍ថាមានទំនួលខុសត្រូវយ៉ាងធ្ងន់លើស្មារបស់ខ្លួន៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍអ៊ីនធឺណែតជំនាន់ក្រោយអន្តរជាតិបានបន្តវិវឌ្ឍ យើងត្រូវតែចាប់យកសិទ្ធិប្រឌិតថ្មីដោយម្ចាស់ការនិងសិទ្ធិអភិវឌ្ឍន៍ដោយម្ចាស់ការក្នុងដៃរបស់យើង ដើម្បីផ្តល់ការធានាសម្រាប់ការកសាងប្រទេសខ្លាំងក្លាផ្នែកអ៊ីនធឺណែតនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

   ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាទំនើបកម្មដែលមនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។ភូមិYucunស្រុកAnjiខេត្តZhejiangដែលតែងតែអនុវត្តគំនិត “ទឹកថ្លានិងភ្នំបៃតងគឺភ្នំមាសនិងប្រាក់” អ្នកភូមិបានទទួលផលប្រយោជន៍ពីបរិស្ថានអេកូឡូស៊ីដ៏ល្អ។

    លោកWang Yucheng លេខាសាខាបក្សភូមិបានសិក្សាសុន្ទរកថាសំខាន់របស់លោកXi Jinpingនៅគេហដ្ឋាន ហើយមានអារម្មណ៍ថា៖ “លោកXiJinpingបានសង្កត់ធ្ងន់ពី ការត្រួសត្រាយផ្លូវនៃការសម្រេចតម្លៃផលិតផលអេកូឡូស៊ី និងបានចង្អុលបង្ហាញពីទិសដៅសម្រាប់ពួកយើង។យើងត្រូវបន្តអនុវត្តគំនិតអេកូឡូស៊ីអរិយធម៌ឱ្យបានល្អ ដើម្បីឱ្យទឹកថ្លានិងភ្នំបៃតងដែលអាចមើលឃើញប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់អ្នកភូមិជាបន្តបន្ទាប់ ហើយក្លាយជាទីបង្អែកនៃសុភមង្គលសម្រាប់ប្រជាជនទូទៅ។

នៅដើមនិទាឃរដូវ បឹងWuliangSuhaiកំពុងរង់ចាំទឹកកកនិងព្រិលរលាយ។លោកBao Weiនាយកមជ្ឈមណ្ឌលអភិរក្សបរិស្ថានWuliangsuhaiនៅទីក្រុងBayannaoភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង បានប្រាប់អ្នកសារព័ត៌មានថា នាពេលបច្ចុប្បន្ននេះ គុណភាពទឹកនៅបឹងWuliangsuhaiមានស្ថិរភាព ចំនួនប្រភេទសត្វស្លាបនិងត្រីកំពុងកើនឡើង ហើយជីវចម្រុះនៅតែបន្តប្រសើរឡើង។ពួកគេនឹងចងចាំ"ការពង្រឹងមូលដ្ឋានអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់"ដែលសង្កត់ធ្ងន់ដោយលោកXiJinpingបន្តកែលម្អបរិស្ថានអេកូឡូស៊ីនៃតំបន់បឹង ដើម្បីរួមចំណែកដល់ការពង្រឹងការការពារបរិស្ថានអេកូឡូស៊ីនិងគាំទ្រការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ជាមួយនឹងការការពារកម្រិតខ្ពស់៕



អ្នកបកប្រែ:刘妍
ប្លុកពិសេស