ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនអាមេរិកថា៖កុំយកហ្វីលីពីនធ្វើជាកូនអុកដើម្បីបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង
2024-03-07 11:36:06cri
Share with:

    លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃទី ៦ ខែមីនាថា ប្រទេសចិនដាស់តឿនអាមេរិកកុំយកហ្វីលីពីនធ្វើជាកូនអុកដើម្បីបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង ហើយភាគីហ្វីលីពីនមិនគួរបណ្តែតបណ្តោយឱ្យអាមេរិកបង្គាប់បញ្ជាចំពោះខ្លួននោះឡើយ ។ មេរៀនក្នុងប្រវត្តិសាស្ត្របានបញ្ជាក់ថា ទីបំផុត កូនអុកមុខជានឹងក្លាយជាអុកដែលត្រូវគេបោះបង់ចោល ។

    លោកស្រី Mao Ning បានបន្តថ្លែងថា ថ្មប៉ប្រះទឹក Ren’ai ជាចំណែកមួយនៃប្រជុំកោះ Nansha របស់ប្រទេសចិន ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹក Ren’ai ផងដែរ ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការអនុវត្តច្បាប់ជាចាំបាច់ដើម្បីឆ្លើយតបនឹងទង្វើរបស់ហ្វីលីពីនដែលបង្ករឿងនិងរំលោភសិទ្ធិលើថ្មប៉ប្រះទឹក Ren’ai ការអនុវត្តច្បាប់នៅនឹងកន្លែង គឺ ត្រឹមត្រូវនិងស្របច្បាប់ មានលក្ខណៈជំនាញនិងរក្សាការអត់ធ្មត់ដែលមិនអាចប្រកែកបាន ។ ប្រទេសចិនដាស់តឿនអាមេរិកកុំយកហ្វីលីពីនធ្វើជាកូនអុកដើម្បីបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស