នាពេលថ្មីៗកន្លងទៅនេះ បណ្តាញទូរទស្សន៍អន្តរជាតិចិន ហៅកាត់ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសកលវិទ្យាល័យប្រជាជនចិន ធ្វើការស្ទង់ប្រជាមតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៣១៩៨០នាក់ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ដែលក្នុងនោះបូករួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក អាល្លឺម៉ង់ បារាំងនិងជប៉ុនជាដើម ហើយក៏បូករួមទាំងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសកំពុងអភិឌ្ឍន៍ដូចជាម៉ិកស៊ិក ថៃនិងនីហ្សេរីយ៉ាជាដើមផងដែរ ។
ក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,១ភាគរយវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលជាផ្លែផ្កាដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៥ភាគរយសម្គាល់ឃើញថា ទស្សនៈស្តីពី “សហគមន៍រួមវាសនារបស់មនុស្សជាតិ”បានបំពេញបន្ថែមនូវកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ការកសាងអនាគតដ៏ល្អបវររបស់មនុស្សជាតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៥ភាគរយបានទទួលស្គាល់ទស្សនៈជាស្នូលរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,៦ភាគរយសម្គាល់ឃើញថា សន្តិសុខជាបុរេល័ក្ខខ័ណ្ឌនៃការអភិវឌ្ឍ ប្រទេសនានាគួរតែចាប់ដៃគ្នាបង្កើតរចនាសម័្ពន្ធសន្តិសុខដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព ។
ការស្ទង់ប្រជាមតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយសម្គាល់ឃើញថា ទំនាក់ទំនងរវាងចិននិងអាមេរិកមិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យនោះទេ ការអភិវឌ្ឍរបស់ភាគីណាមួយក៏មិនត្រូវឆក់យកសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់គូភាគីឡើយ ។
ក្នុងការស្ទង់ប្រជាមតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៧៦,២ភាគរយសម្គាល់ឃើញថា គោលនយោបាយការទូតរបស់ចិនបានគាំពារយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ជាតិរបស់ប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៥,៣ភាគរយសម្គាល់ឃើញថា ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដែលបានបំពេញបន្ថែមនូវភាពប្រាកដប្រជានិងស្ថិរភាពកាន់តែច្រើនដល់សហគមន៍អន្តរជាតិ ៕