ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingបានគូសបញ្ជាក់ក្នុងពេលចុះសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយប្រជាជនដែលមកពីគណៈកម្មាធិការបដិវត្តន៍បក្សកុកមីងតាំង មជ្ឈដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងមជ្ឈដ្ឋានបរិស្ថាននិងប្រភពធនធានថា ត្រូវផ្តល់ជាមតិយោបល់យ៉ាងសកម្មនិងប្រមូលផ្តុំគំនិតឯកភាពរួមសម្រាប់ជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន
2024-03-07 12:02:53cri
Share with:

      រសៀលថ្ងៃទី៦ខែមីនា លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយប្រជាជនដែលមកពីគណៈកម្មាធិការបដិវត្តន៍បក្សកុកមីងតាំង មជ្ឈដ្ឋានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងមជ្ឈដ្ឋានបរិស្ថាននិងប្រភពធនធានដែលចូលរួមមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ លោកបានគូសបញ្ជាក់ថា បក្សនានា សមាគមនានា ឥស្សរជនមកពីគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋាននៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ ជុំវិញភារកិច្ចយុទ្ធសាស្រ្តដ៏សំខាន់ដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងការរៀបចំចាត់ចែងនៃកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិម ដើម្បីផ្តល់ជាមតិយោបល់យ៉ាងសកម្មនិងប្រមូលផ្តុំគំនិតឯកភាពរួមសម្រាប់ជំរុញកិច្ចកសាងទំនើបកម្មតាមបែបផែនចិន។

      លោកXiJinpingបានលើកឡើងទៀតថា ឆ្នាំនេះគឺជាខួបទី៧៥នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សភាប្រឹក្សានយោបាយប្រជាជនត្រូវផ្សព្វផ្សាយប្រពៃណីដ៏ល្អប្រសើរឱ្យបានទូលំទូលាយ ចងចាំភារកិច្ចនយោបាយរបស់ខ្លួន បង្កើនការណែនាំខាងគំនិតនិងនយោបាយ បង្កើនកិច្ចកសាងប្រព័ន្ធរបបនៃស្ថាប័នប្រឹក្សានយោបាយពិសេស បង្កើនកិច្ចកសាងខ្លួន ហើយសមាជិកសភាប្រឹក្សានយោបាយប្រជាជនត្រូវលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពបំពេញតួនាទីរបស់ខ្លួន ដើម្បីត្រួសត្រាយសភាពការណ៍ថ្មីនៃការងារសភាប្រឹក្សានយោបាយប្រជាជនក្នុងយុគសម័យថ្មីនិងកិច្ចការស្តីពីការធ្វើកិច្ចសហប្រតិបត្តិការរវាងពហុបក្ស៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស