ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់ឱ្យបានច្រើននូវសំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង
2024-03-07 12:33:59cri
Share with:

កាលពីថ្ងៃទី៥ខែមីនា ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren’ai នៃប្រជុំកោះ Nansha របស់ចិនម្តងទៀត ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai  ។ ក្នុងវីដេអូដែលភាគីចិនបានចេញផ្សាយ អ្នកផងទាំងពួងអាចឃើញច្បាស់ថា នាវាឆ្មាំសមុទ្ររបស់ភាគីហ្វីលីពីនមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ទៅខិតជិតនិងបំបុកនាវាឆ្មាំសមុទ្ររបស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី ដែលបណ្តាលឱ្យកើតមានការកកិតក្នុងកម្រិតស្រាល ។ ឆ្មាំសមុទ្រចិនបានធ្វើប្រតិបត្តិការដោយវិជ្ជាជីវៈ រក្សាការអត់ធ្មត់ សមហេតុផលនិងស្របច្បាប់នៅហ្នឹងកន្លែង ។ 

ដើម្បីសម្រេចបាននូវគោលបំណងដែលចង់ទន្ទ្រានកាន់កាប់កោះនិងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ភាគីហ្វីលីពីនបានប្រើប្រាស់មធ្យោបាយយ៉ាងហោចណាស់ចំនួនបី៖

ទីមួយ ប្រឌិតរឿងក្លែងក្លាយ ដើម្បីទម្លាក់កំហុសទៅលើភាគីចិន ។ ពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានចាត់បញ្ជូនទូកនិងនាវាចម្បាំងបំពានចូលថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan របស់ចិនជាញឹកញាប់ ដោយបង្ករឿងហេតុចំពោះប្រទេសចិនឥតឈប់ឈរ ។ ដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ វាបានមួលបង្កាច់វិធានការគាំពារសិទ្ធិដ៏សមហេតុផលនិងត្រឹមត្រូវរបស់ចិន ទៅជា ការបណ្តេញដោយអំពើហិង្សានិង រំខានដល់អ្នកនេសាទហ្វីលីពីនធ្វើការជាដើម ដើម្បីក្លែងពុតជាជនរងគ្រោះ ។ បន្ទាប់ពីភាគីចិនប្រកាសវីដេអូអំពីសភាពការណ៍នៅហ្នឹងកន្លែង ពិភពលោកក៏កាន់តែឃើញច្បាស់ថា ប្រទេសធំឬតូចមិនមែនជាស្តង់ដារសម្រាប់វិនិច្ឆ័យអំពើល្អអាក្រក់ទេ ខុសនិងត្រូវគឺមិនអាចបំភ្លៃបានទាំងស្រុងទេ ។

ទីពីរ បង្កអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ដែលប៉ុនប៉ងបន្ថែមថ្នូរនយោបាយក្នុងការចរចាជាមួយចិន ។ កាលពីខែកុម្ភៈឆ្នាំនេះ ព្រឹទ្ធសភាហ្វីលីពីនបានអនុម័តអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ ដែលដាក់បញ្ចូលកោះ Huangyan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះ Nansha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធរបស់ចិនទៅក្នុងតំបន់សមុទ្ររបស់ហ្វីលីពីនដោយខុសច្បាប់ ក្នុងន័យប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈការតាក់តែងច្បាប់ក្នុងស្រុក ។

មូលហេតុសំខាន់ដែលភាគីហ្វីលីពីនបានលើកឡើងគឺ កោះ Huangyan ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ហ្វីលីពីន ។ តែប្រការនេះវាគ្មានភស្តុតាងអ្វីទាល់តែសោះ ។ ដីគោកគ្រប់គ្រងសមុទ្រ វាគឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់សមុទ្រអន្តរជាតិ ។ យោងតាមការកំណត់នៃអនុសញ្ញាច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិ ប្រទេសតាមឆ្នេរសមុទ្រអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសចម្ងាយ២០០ម៉ាយសមុទ្រ តែគ្មានសិទ្ធិបំផ្លាញអធិបតេយ្យភាពទឹកដីដែលមានស្រាប់តាំងពីបុរាណកាលមករបស់ប្រទេសដទៃទៀតទេ ។

ទីបី ឃុបឃិតគ្នាជាមួយប្រទេសផ្សេងទៀតបង្កើតជាបក្សពួក ដើម្បីពង្រឹងអំណាចខ្លួនឯង ។ ចាប់ពីបានឡើងកាន់មុខតំណែងកាលពីខែមិថុនាឆ្នាំ២០២២មក រដ្ឋាភិបាលហ្វីលីពីនអាណត្តិថ្មីបានប្រាស្រ័យទាក់ទងជាញឹកញាប់ជាមួយសហរដ្ឋអាមេរិកក្នុងវិស័យការទូតនិងការពារសន្តិសុខ ។ មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា នឹងផ្តល់ការការពារខាងសន្តិសុខដល់ហ្វីលីពីនដោយអនុលោមតាមអនុសញ្ញាស្តីពីការការពាររួមគ្នារបស់អាមេរិកនិងហ្វីលីពីន ។ តាមការពិត នេះជានុយបញ្ឆោតក្នុងគោលបំណងនាំឱ្យភាគីហ្វីលីពីនក្លាយជាទ័ពស្រួចក្នុងការធ្វើបដិបក្ខគ្នាជាមួយនឹងចិន ដើម្បីញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង ។

សន្តិភាពនិងកិច្ចសហប្រតិបត្តិការជាសំឡេងរួមរបស់ប្រទេសក្នុងតំបន់ ។ ភាគីហ្វីលីពីនគួរតែរក្សាភាពស្ងៀមស្ងាត់ ស្តាប់សំឡេងរបស់ពហុភាគីដែលបូករួមទាំងប្រទេសជិតខាង ។ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីលើកនេះថា យើងជាប្រទេសឯករាជ្យមួយ មិនចង់ស្តាប់បង្គាប់របស់ប្រទេសធំណាមួយទេ យើងនិងប្រទេសចិនគ្មានបញ្ហាអីទេ ។

ភាគីហ្វីលីពីនក៏កាន់តែត្រូវយល់ថា លើក្តារអុកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហ្វីលីពីនបានគ្រវីទង់ជួយស្រែកបន្ទរដោយខ្លួនឯង ហាក់ដូចជាចូលក្នុងល្បែងស៊ីសងដែលចាក់ភ្នាល់អ្វីទាំងអស់មួយលើក ។ មេរៀនប្រវត្តិសាស្ត្របានបង្ហាញថា ចុងក្រោយកូនអុកនឹងក្លាយជាអុកដែលត្រូវគេបោះបង់ចោល ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស