ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ការបន្តុះបង្អាប់ចំពោះសេដ្ឋកិច្ចចិនមុខជានឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនឯងជាក់ជាមិនខាន ការវិនិច្ឆ័យខុសឆ្គងចំពោះប្រទេសចិននឹងខកខានឱកាសល្អ
2024-03-07 15:23:15cri
Share with:

ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសអំពីបញ្ហាពាក់ព័ន្ធនឹង"គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយក្រៅប្រទេសរបស់ប្រទេសចិន"។

លោក Wang Yi បានថ្លែងថា ឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានរួមចំណែកជាកំណើន១ភាគ៣លើទូទាំងពិភពលោកតាមរយៈល្បឿនកំណើន៥,២ភាគរយ ។ ការបន្តុះបង្អាប់ចំពោះសេដ្ឋកិច្ចចិនមុខជានឹងបំផ្លាញផលប្រយោជន៍របស់ខ្លួនឯងជាក់ជាមិនខាន ហើយការវិនិច្ឆ័យខុសឆ្គងចំពោះប្រទេសចិននឹងខកខានឱកាសល្អ ។

ពេលថ្លែងអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល លោក Wang Yi បានលើកឡើងថា ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលលើកនេះបានបណ្តាលឱ្យជនស៊ីវិលចំនួនជាង១សែននាក់ស្លាប់និងរងរបួស សហគមន៍អន្តរជាតិចាំបាច់ត្រូវមានប្រតិបត្តិការ ចាត់ទុកការឈប់បាញ់គ្នានិងបញ្ឈប់សង្គ្រាមភ្លាមៗជាភារកិច្ចចម្បង ហើយចាត់ទុកការធានាការជួយសង្គ្រោះខាងមនុស្សធម៌ជាទំនួលខុសត្រូវដែលត្រូវសម្រេចជាបន្ទាន់ ។

ពេលថ្លែងអំពីបញ្ហាសមុទ្រចិនខាងត្បូង លោក Wang Yi បានលើកឡើងថា រឿងវិវាទដែនសមុទ្រ ភាគីចិនបានរក្សាការអត់ធ្មត់កម្រិតខ្ពស់ជាប់រហូតមក និងផ្តួចផ្តើមគំនិតឱ្យប្រកាន់ខ្ជាប់ស្មារតីរាប់អានជាមួយប្រទេសជិតខាង គោរពការពិតនៃប្រវត្តិសាស្ត្រនិងច្បាប់កំណត់ ស្វែងរកដំណោះស្រាយដែលសុទ្ធតែអាចទទួលយកបាន ។ យើងក៏ដាស់តឿនប្រទេសក្រៅតំបន់មួយចំនួនកុំបង្ករឿងហេតុ និងជ្រើសរើសឈរនៅខាងណា ពោលគឺកុំក្លាយជាអ្នកបង្កភាពចលាចលឬបង្ករឿងនៅសមុទ្រចិនខាងត្បូង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស