ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi៖ការទូតរបស់ចិនបានផ្តល់ជាផែនការចិនដល់ពិភពលោក
2024-03-07 12:01:57cri
Share with:

      ព្រឹកថ្ងៃទី៧ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទសារព័ត៌មាន។ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសអំពីបញ្ហាពាក់ព័ន្ធនឹង"គោលនយោបាយការទូតនិងទំនាក់ទំនងជាមួយក្រៅប្រទេសរបស់ប្រទេសចិន"។

      លោកWangYiបានថ្លែងថា នៅឆ្នាំ២០២៣ ក្រោមការដឹកនាំយ៉ាងមុតមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinpingជាប្រមុខស្នូល ការទូតចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានចាត់"ប្រតិបត្តិការចិន”សម្រាប់ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ជាផែនការចិនសម្រាប់ដោះស្រាយវិបត្តិនិងការប្រឈមគ្រប់បែបយ៉ាង ក៏ដូចជាបានរួមចំណែករបស់ចិនក្នុងការជំរុញបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ដែលបានត្រួសត្រាយកម្រិតថ្មីស្តីពីទ្រឹស្តីនិងការអនុវត្តជាក់ស្តែងផ្នែកការទូតរបស់ចិន។

      លោកWangYiបានថ្លែងបន្តថា បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោកកំពុងមានបម្រែបម្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិកំពុងជួបប្រទះនឹងការសាកល្បងជាច្រើន ប្រឈមនឹងបរិយាកាសអន្តរជាតិដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាពរបស់ពិភពលោកយ៉ាងមុតមាំមិនងាករេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស