រសៀលថ្ងៃទី៦ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅសួរសុខទុក្ខសមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនដែលមកពីគណៈកម្មាធិការបដិវត្តន៍របស់បក្សកុកមីងតាំង មជ្ឈដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បរិស្ថាននិងប្រភពធនធានដែលចូលរួមមហាសន្និបាតលើកទីពីររបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ព្រមទាំងបានចូលរួមកិច្ចប្រជុំ និងស្តាប់មតិយោបល់និងសំណើរផងដែរ ។
ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនាជិតមកដល់ លោក Xi Jinping បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរដ៏ល្អប្រសើរចំពោះស្ត្រីតំណាងប្រជាជន សមាជិការនៃសភាប្រឹក្សានយោបាយប្រជាជន បុគ្គលិកការងារជាស្ត្រីដែលចូលរួមមហាសន្និបាតនៃសភាទាំងពីរ ក៏ដូចជាស្ត្រីគ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសចិន បងប្អូនស្រ្តីជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវនិងតំបន់តៃវ៉ាន់ប្រទេសចិន និងបងប្អូនស្ត្រីអាណិកជនចិននៅឯនាយសមុទ្រ ៕