ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីជួបពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន ដើម្បីពិគ្រោះពិភាក្សាអំពីស្ថានការណ៍រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល
2024-03-06 10:59:43cri
Share with:

          ថ្ងៃទី៥ខែមីនា តាមម៉ោងក្នុងតំបន់ លោកErdoganប្រធានាធិបតីតួកគីបានជួបសន្ទនាជាមួយលោកAbbasប្រធានាធិបតីប៉ាឡេស្ទីន ដែលកំពុងបំពេញទស្សនកិច្ចនៅតួកគី ភាគីទាំងពីរបានពិភាក្សាអំពីស្ថានការណ៍បច្ចុប្បន្ននៅក្នុងតំបន់ប៉ាឡេស្ទីន-អ៊ីស្រាអែលនិងទំនាក់ទំនងទ្វេភាគីជាដើម ព្រមទាំងបានធ្វើសន្និសីទសារព័ត៌មានរួមផងដែរ។

ថ្លែងក្នុងកិច្ចជំនួប លោកErdogan បានលើកឡើងថា អ៊ីស្រាអែលមិនអើពើនឹងវិធានការបណ្តោះអាសន្នដែលប្រកាសដោយតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហើយបន្តសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្រោមការគាំទ្ររបស់បស្ចិមប្រទេស។ទង្វើបែបនេះមិនអាចទទួលយកបានទេ។ លោក Erdogan បានថ្លែងបន្តថា លុះត្រាតែបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលត្រូវបានដោះស្រាយដោយយុត្តិធម៌ បើពុំនោះសោត នឹងមិនមានសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ានោះឡើយ។

ជាការឆ្លើយតប លោក Abbas បានថ្លែងថា តំបន់ហ្កាហ្សាគឺជាចំណែកដ៏សំខាន់មួយរបស់ប៉ាឡេស្ទីន ហើយផែនការណាមួយរបស់អ៊ីស្រាអែលដែលធ្វើចំពោះទឹកដីដែលខ្លួនទន្រ្ទានកាន់កាប់សុទ្ធតែមិនអាចទទួលយកបានទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស