ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកRen’ai ផងដែរ
2024-03-06 16:40:15cri
Share with:

      ក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៦ ខែមីនា ។ក្នុងសន្និសីទ មានអ្នកសារព័ត៌មានលើកសំណួរអំពីគោលជំហររបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទីមួយ ថ្មប៉ប្រះទឹកRen’ai ជាចំណែកមួយនៃប្រជុំកោះ Nansha ។ ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកRen’ai ផងដែរ វាបានត្រូវបង្កើតឡើងនិងត្រូវបានកំណត់ក្នុងដំណើរការប្រវត្តិសាស្ត្រក្នុងរយៈពេលយូរ ដែលសមស្របនឹងច្បាប់អន្តរជាតិ  ក្នុងនោះរួមមាន «ធម្មនុញ្ញអង្គការសហប្រជាជាតិ»ជាដើម ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស