ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយនៅឆ្នាំនេះជាគោលដៅដែលអាចសម្រេចបានតាមការតស៊ូព្យាយាម
2024-03-06 16:34:35cri
Share with:

មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទសារព័ត៌មាននៅសាលសន្និសីទសារព័ត៌មាននៃមជ្ឈមណ្ឌល Media នៅរសៀលថ្ងៃទី៦ខែមីនា អ្នកទទួលខុសត្រូវនៃស្ថាប័នពាក់ព័ន្ធបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងអន្តរជាតិអំពីបញ្ហាដូចជាការអភិវឌ្ឍនិងកំណែទម្រង់ ថវិកាជាតិ គោលនយោបាយរូបិយប័ណ្ណ ធុរកិច្ច មូលបត្រនិងហិរញ្ញវត្ថុជាដើម ។

លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានថ្លែងថា ការកំណត់កំណើន៥ភាគរយជាគោលដៅប៉ាន់ប្រមាណនៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះគឺឆ្លងតាមការបញ្ជាក់តាមបែបវិទ្យាសាស្ត្រ ដែលសមស្របនឹងសំណូមពរប្រចាំឆ្នាំនៃផែនការអភិវឌ្ឍន៍៥ឆ្នាំទី១៤ សមស្របជាមូលដ្ឋាននឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេចបានតាមការតស៊ូព្យាយាម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស