ឥស្សរជននៃប្រទេសជាច្រើនយកចិត្តទុកដាក់ខ្ពស់ដល់មហាសន្និបាតនៃសភាទាំងពីររបស់ចិន ហើយរំពឹងទុកថា ភាពធន់និងស្ថិរភាពនៃសេដ្ឋកិច្ចចិននឹងបន្តនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចសកល ។
លោក Denis Sassou-Nguesso ប្រធានាធិបតីប្រទេសកុងហ្គោបានថ្លែងថា គំនិតផ្តួចផ្តើមទាំងបីដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើមដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន មានសារសំខាន់ជាក់ស្តែងដ៏សំខាន់ យើងរំពឹងទុកអាចតភ្ជាប់ជាមួយប្រទេសចិនឱ្យបានកាន់តែល្អលើវិស័យហេដ្ឋារចនាសម័្ពន្ធនិងកសិកម្មជាដើមក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” យើងសង្ឃឹមទៀតថា អាចរៀនសូត្រពីបទពិសោធអភិវឌ្ឍន៍របស់ចិនលើវិស័យសេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាតសិប្បនិមិ្មត ។
លោក Gaston Browne នាយករដ្ឋមន្ត្រីនៃប្រទេសAntigua and Barbuda បានថ្លែងថា ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន យើងរំពឹងទុកអាចមើលឃើញពីខ្លឹមសារពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសដែនកោះតូចដូចប្រទេសយើងអ៊ីចឹងបានរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរបានកើនឡើងយ៉ាងឆាប់រហ័ស ខ្ញុំសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរលើវិស័យពាណិជ្ជកម្មអាចអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ ៕