ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាហ្វីលីពីនបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiដោយខុសច្បាប់ ស្ថានទូតចិនប្រចាំនៅហ្វីលីពីនលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ចំពោះភាគីហ្វីលីពីន
2024-03-06 09:58:37cri
Share with:

      ថ្ងៃទី៥ ខែមីនា ស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ចំពោះក្រសួងការបរទេសហ្វីលីពីនអំពីករណីដែលនាវាហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiដោយខុសច្បាប់នៅថ្ងៃដដែល ។

      ភាគីស្ថានទូតចិនប្រចាំនៅហ្វីលីពីនបានលើកឡើងថា នាវាពាក់ព័ន្ធរបស់ហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ប៉ុនប៉ងដឹកជញ្ជូនសម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen'ai ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការហាមឃាត់ដ៏ចាំបាច់ទៅលើនាវាហ្វីលីពីន សកម្មភាពនៅនឹងកន្លែងប្រកបដោយភាពជំនាញ អត់ធ្មត់ និងសមហេតុផល ។ គោលជំហររបស់ចិនក្នុងបញ្ហាថ្មប៉ប្រះទឹកRen'ai គឺជាប់លាប់និងជាក់លាក់តហូតមក ។ ប្រទេសចិនដាស់តឿនម្តងទៀតឱ្យភាគីហ្វីលីពីនបញ្ឈប់ការបង្ករឿងនិងរំលោភសិទ្ធិដែនសមុទ្រ កុំចាត់នូវរាល់សកម្មភាពដែលប្រហែលនឹងបណ្តាលឱ្យស្ថានការណ៍តាមសមុទ្រមានភាពកាន់តែស្មុគស្មាញ ។ ប្រទេសចិននឹងបន្តគាំពារបូរាណភាពទឹកដីក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដោយអនុលោមតាមច្បាប់ក្នុងស្រុកនិងអន្តរជាតិ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស