នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត ។ "កម្លាំងផលិតកម្មគុណភាពថ្មី"បានក្លាយជាពាក្យគន្លឹះរបស់មហាសន្និបាតនៃសភាទាំងពីរដែលប្រព័ន្ធសារព័ត៌មានបរទេសបានប្រើប្រាស់យ៉ាងទូលំទូលាយ ។
វេបសាយនៃទស្សនាវដ្តី«Mordern Diplomacy»របស់អឺរ៉ុបបានចុះផ្សាយអត្ថបទថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើ"កម្លាំងផលិតកម្មគុណភាពថ្មី"ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping កាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ នេះគឺជាគុណភាពនៃផលិតកម្មជឿនលឿនម្យ៉ាងដែលជំរុញដោយការច្នៃប្រឌិតថ្មី ហើយក៏ជាមូលដ្ឋានសម្រាប់ជំរុញការសម្រេចបាននូវការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការផងដែរ ។
តាមការផ្សាយដំណឹងនៃវេបសាយ«Pakistan Today»បានឱ្យដឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងបង្ហាញទៅកាន់ពិភពលោកពីការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសមិទ្ធផលនៃការអភិវឌ្ឍបៃតងរបស់ចិន ក៏ដូចជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចបែបថ្មីនិងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់សង្គមចិនផងដែរ ៕