ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ី៖សកម្មភាពរបស់អង្គការណាតូដែលដឹកនាំដោយអាមេរិកនៅតំបន់អាក់ទិកបង្កើនស្ថានការណ៍តានតឹងក្នុងតំបន់
2024-03-06 10:39:15cri
Share with:

      ថ្ងៃទី៥ខែមីនាតាមម៉ោងក្នុងតំបន់   លោក Korchunovឯកអគ្គរដ្ឋទូតនៃ ក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា  សកម្មភាពយោធារបស់អាមេរិកនិងបណ្តាប្រទេសជាសមាជិកណាតូដទៃទៀតដែលបូករួមទាំងប្រទេសមិនមែនជាប្រទសក្នុងតំបន់អាក់ទិក បានបន្តកើនឡើងនៅតំបន់អាក់ទិក   ហើយសក្ដានុពលយោធារបស់ពួកគេនៅតំបន់អាក់ទិកនៅតែបន្តកើនឡើង  ទ្រង់ទ្រាយសមយុទ្ធកំពុងត្រូវបានពង្រីក។

      លោក Korchunovបានគូសបញ្ជាក់ថា  បន្ទាប់ពីហ្វាំងឡង់និងស៊ុយអែតបានចូលជាសមាជិកនៃអង្គការណាតូ    សមាជិកក្រុមប្រឹក្សាតំបន់អាក់ទិកទាំងអស់ លើកលែងតែរុស្ស៊ីសុទ្ធតែជាប្រទេសជាសមាជិកអង្គការណាតូ។ ប្រការនេះនឹងបណ្តាលឱ្យមានការធ្វើយោធូបនីយកម្មថែមមួយកម្រិតទៀតនៅតំបន់អាក់ទិក  និងនាំមកនូវហានិភ័យដែលធ្វើឱ្យស្ថានការណ៍យោធានិងនយោបាយនៅក្នុងតំបន់នេះមានភាពកាន់តែតានតឹង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស