ហុងគ្រីអនុម័តជាផ្លូវការឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ
2024-03-06 11:09:24cri
Share with:
វេបសាយនៃទីស្តីការប្រធានាធិបតីហុងគ្រីបានប្រកាសដំណឹងនៅថ្ងៃទី ៥ ខែមីនាថា លោក Sulyok Tamas ប្រធានាធិបតីហុងគ្រីបានចុះហត្ថលេខាអនុម័តលើសេចក្តីព្រាងច្បាប់នៃពិធីសារស្តីពីស៊ុយអែតចូលជាសមាជិកអង្គការណាតូនៅថ្ងៃដដែលដោយបានអនុម័តជាផ្លូវការឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ ។
គួរបញ្ជាក់ថា ហុងគ្រីជារដ្ឋសមាជិកអង្គការណាតូចុងក្រោយដែលបានអនុម័តឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ ។ ស្របនឹងការទទួលបានការអនុម័តពីប្រទេសហុងគ្រី ស៊ុយអែតនឹងក្លាយជារដ្ឋសមាជិកទី ៣២ នៃអង្គការណាតូ ៕