ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរបស់ប្រទេសជាច្រើនដែលប្រចាំនៅចិនបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក
2024-03-06 10:45:28cri
Share with:

តំណាងរបស់ប្រទេសជាច្រើនដែលប្រចាំនៅចិនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន ហើយសម្គាល់ថា ពិភពលោកនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍរបស់ចិន ។

លោក Salvador Moncada ឯកអគ្គរដ្ឋទូតហុងឌូរ៉ាសប្រចាំនៅចិនបានថ្លែងថា ខ្ញុំយល់ឃើញថា ប្រទេសចិនកំពុងឆ្ពោះទៅកាន់ទំនើបកម្មនិងសង្គមដែលប្រកបដោយភាពរស់រវើក ។ ក្នុងនាមជាអ្នកមកពីប្រទេសកំពុងអភិវឌ្ឍន៍ ខ្ញុំអាចមកដល់ប្រទេសចិន និងមើលឃើញពីដំណើរការធ្វើទំនើបកម្មតាមបែបផែនចិនដោយផ្ទាល់ភ្នែក គឺមានចំណាប់អារម្មណ៍ខ្លាំងណាស់ ។

លោក JEAN LOUIS Robinson ឯកអគ្គរដ្ឋទូតម៉ាដាហ្កាស្កាប្រចាំនៅចិនបានលើកឡើងថា ការអភិវឌ្ឍតាមបែបទំនើបកម្មរបស់ចិនគឺល្អណាស់ ទំនើបកម្មតាមបែបផែនចិននឹងជំរុញការធ្វើទំនើបកម្មរបស់ប្រទេសផ្សេងទៀត ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ។ គោលជំហរនិងគំនិតផ្តួចផ្តើមរបស់ចិនអំពីសន្តិភាពពិភពលោកក៏នឹងកាន់តែទទួលបានការយកចិត្តទុកដាក់ពីទូទាំងពិភពលោកផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស