ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យគន្លឹះចិន ៖ កម្លាំងផលិតកម្មគុណភាពថ្មី
2024-03-06 16:43:49cri
Share with:

ថ្មីៗកន្លងទៅនេះ ពាក្យក្តៅមួយបានក្លាយជាពាក្យពេញនិយមនៅក្នុងប្រទេសចិនគឺ ៖ កម្លាំងផលិតកម្មគុណភាពថ្មី ។ នៅដើមខែកញ្ញាឆ្នាំមុន លោក Xi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិនបានលើកឡើងពាក្យនេះជាលើកដំបូងក្នុងអំឡុងចុះត្រួតពិនិត្យការងារនៅភាគឦសានប្រទេសចិន ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសង្គមនិងបានក្លាយជាពាក្យពេញនិយមប្រចាំឆ្នាំ ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Xi Jinping បានផ្តល់បទបង្ហាញយ៉ាងស៊ីជម្រៅអំពីកម្លាំងផលិតកម្មគុណភាពថ្មីនៅក្នុងកិច្ចប្រជុំសិក្សាសមូហភាពនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC ដែលជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់គណបក្សកាន់អំណាច ។ តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី ? តើធ្វើដូចម្តេច ដើម្បីបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ?តើវានឹងមានឥទ្ធិពលអ្វីដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ?

តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី ?

គំនិតនៃផលិតកម្មគុណភាព រួមមានអត្ថន័យបីយ៉ាង ៖ ទី ១ "កម្លាំងផលិតកម្ម" ។ កម្លាំងផលិតកម្មគឺជាសមត្ថភាពរបស់មនុស្សក្នុងការកែច្នៃធម្មជាតិ ។ បដិវត្តឧស្សាហកម្មសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្របានមកពីការផ្លាស់ប្តូរកម្លាំងផលិតកម្ម ។ ទី ២ គឺ "ថ្មី" ដែលសំដៅលើការប្រើប្រាស់ឧស្សាហកម្មច្នៃប្រឌិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាជាងការពឹងផ្អែកលើការផលិតនិងការនាំចេញផលិតផលឧស្សាហកម្មកម្រិតទាប ដើម្បីជំរុញការអភិវឌ្ឍ ។ ទី ៣ គឺ គុណភាពបើធៀបនឹងការបង្កើនចំនួនផលិតផលជាបន្តបន្ទាប់ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈបរិមាណកម្លាំងពលកម្ម និងដើមទុនច្រើន កម្លាំងផលិតកម្មគុណភាពថ្មីយកចិត្តទុកដាក់លើទម្រាប់អភិវឌ្ឍន៍ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងកម្រិតខ្ពស់ ។ សេដ្ឋវិទូសម្គាល់ថា "កម្លាំងផលិតកម្មគុណភាពថ្មី" គឺជាការបង្ហាញដោយប្រមូលផ្តុំនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ដែលផ្តល់នូវការណែនាំខាងទ្រឹស្តីវិទ្យាសាស្ត្រនិងគោលការណ៍ណែនាំ សកម្មភាពសម្រាប់ការជំរុញយ៉ាងទូលំទូលាយនូវការអភិវឌ្ឍប្រកបដោយចីរភាព រឹងមាំនិងគុណភាពខ្ពស់នៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងឈានមុខគេក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រនិងឧស្សាហកម្មនាពេលអនាគត ។ 

តើធ្វើដូចម្តេច ដើម្បីអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ? 

    ស្នូលនៃការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីគឺត្រូវប្រើប្រាស់ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាជាកម្លាំងចលករ ហើយប្រើប្រាស់សមិទ្ធផលច្នៃប្រឌិតថ្មីលើការអភិវឌ្ឍឧស្សាហកម្មទាន់ពេលវេលា ទាក់ទិននឹងចំណុចនេះ លោក Xi Jinping បានរៀបចំផែនការដូចតទៅ ៖ 

ការកែឆ្នៃនិងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី ។ ជាឧទាហរណ៍ រោងចក្រផលិតកម្មប្រពៃណីមួយចំនួននៅក្នុងប្រទេសចិនបានសម្រេចបាននូវប្រតិបត្តិការមិនប្រើកម្លាំងមនុស្សតាមរយៈការផ្លាស់ប្តូរឌីជីថលនិងឆ្លាតវៃ ។

បណ្ដុះនិងពង្រីកឧស្សាហកម្មងើបឡើងថ្មី ។ ឧស្សាហកម្មងើបឡើងថ្មីរីកចម្រើន ដូចជា ថាមពលថ្មី វត្ថុធាតុដើមថ្មី ការផលិតជឿនលឿននិងព័ត៌មានអេឡិចត្រូនិកគឺជាសសរស្តម្ភថ្មីនិងផ្លូវថ្មីដែលជំរុញកំណើនសេដ្ឋកិច្ច ។

គ្រោងផែនការនិងកសាងឧស្សាហកម្មនាពេលអនាគត។ ឧស្សាហកម្មនាពេលអនាគតគឺជាឧស្សាហកម្មដែលកំពុងរីកចម្រើនឆ្ពោះទៅមុខ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើបៗ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចេញពន្លក ឬដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម។ ពួកវាជាឧស្សាហកម្មជាយុទ្ធសាស្ត្រ ឈានមុខគេ ប្ដូរផ្លាស់ និងមិនច្បាស់លាស់។

បណ្ដុះបណ្ដាលធនធានមនុស្សខាងឧស្សាហកម្ម។ ការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពពថ្មីគឺមិនអាចបំបែកចេញពីមនុស្សបានឡើយ ហើយទាមទារឱ្យមានការបណ្ដុះបណ្ដាលនយោជិតប្រភេទថ្មីមួយចំនួនធំដែលមានទាំងចំណេះដឹង និងជំនាញថ្មីៗ។

តើកម្លាំងផលិតកម្មគុណកម្មគុណភាពថ្មីនឹងជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោក?

ការលើកកម្ពស់កម្លាំងផលិតភាពថ្មីនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាលំបាកដែលមិនច្បាស់លាស់។ ប្រទេសចិនចាំបាច់ត្រូវបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍បើកចំហដែលប្រកបដោយកម្លាំងប្រកួតប្រជែងជាសកល ហើយការលើកកម្ពស់កម្លាំងផលិតភាពថ្មីនឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត។

ជម្រុញការផ្លាស់ប្តូរនៃកម្លាំងផលិតកម្មគឺមិនមែនសម្រេចបានភ្លាមៗនោះទេ តាមទស្សនៈប្រវត្តិសាស្ត្រ និងរយៈពេលវែង សមិទ្ធផលរបកគំហើញនៃវិទ្យាសាស្ត្រធម្មជាតិនិងការផ្លាស់ប្តូរជាមូលដ្ឋាននៃវិធីសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រាកដជានឹងបង្កើតឡើងវិញនូវដំណើរការអភិវឌ្ឍន៍ និងរបៀបប្រតិបត្តិការនៃសង្គមមនុស្ស និងបង្កើតអរិយធម៌មនុស្សឡើងវិញ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស