ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Meng fanying តំណាងប្រជាជនទូទាំងប្រទេសចិនថ្លែងថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី
2024-03-06 10:38:19cri
Share with:

     “ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ខណៈពេលចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោកស្រី Meng fanying តំណាងប្រជាជនទូទាំងប្រទេសចិន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដែកថែប Baotouលីមីតធីតបានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែមីនាថា កម្លាំងផលិតកម្មគុណភាពថ្មីជាវិធីផលិតម្យ៉ាងដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ កម្រិតខ្ពស់និងគុណភាពខ្ពស់ វាមិនត្រឹមតែជាមធ្យោយបាយដ៏សំខាន់មួយរបស់សហគ្រាសសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនោះទេ ជាងនេះទៅទៀត ក៏ជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញឱ្យសហគ្រាសធ្វើការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍជាបន្តបន្ទាប់ទៀតផង ៕

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស