ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរាជទូត-រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនថ្លែងថា ភាពរស់រវើកនិងភាពធន់នៃសេដ្ឋកិច្ចប្រទេសចិននឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក
2024-03-06 16:13:11cri
Share with:

      ព្រឹកថ្ងៃទី៥ខែមីនា    មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅទីក្រុងប៉េកាំង។  ឯកអគ្គរាជទូត-រដ្ឋទូតនៃប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបានថ្លែងថា  ពួកគេមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងភាពធន់នៃសេដ្ឋកិច្ចប្រទេសចិន   ការអភិវឌ្ឍជានិរន្តរភាពនិងប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោក។

      លោក İsmail Hakkı Musaឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅប្រទេសចិនបានថ្លែងថា  "ប្រទេសចិនគឺជាអ្នកចូលរួមដ៏សំខាន់ក្នុងកិច្ចការពិភពលោក  បានដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាតំបន់និងពិភពលោក។  ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោកប្រទេសចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិភពលោក។ ការអភិវឌ្ឍរបស់ប្រទេសចិនមិនគ្រាន់តែមានសារៈសំខាន់សម្រាប់ខ្លួនឯងតែប៉ុណ្ណោះទេ   ប៉ុន្តែថែមទាំងមានសារៈសំខាន់សម្រាប់ប្រទេសជិតខាងនិងតំបន់ដទៃទៀតលើពិភពលោកផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស