ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានបរទេសលើកឡើងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនជាការបង្ហាញដ៏រស់រវើកពីអភិបាលកិច្ចជាតិយ៉ាងល្អប្រសើរនិងវិបុលភាពនៃសេដ្ឋកិច្ចនិងសង្គមចិន
2024-03-05 15:40:42cri
Share with:



វេបសាយ Pakistan Today ដែលជាវេបសាយព័ត៌មានរបស់ប៉ាគីស្ថានបានចុះផ្សាយអត្ថបទកាលពីថ្ងៃទី២ខែមីនាថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានបង្ហាញពីសមត្ថភាពអភិបាលកិច្ចកម្រិតខ្ពស់ ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរការអភិវឌ្ឍន៍ទាំងមូលរបស់ចិនជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុតនៅទូទាំងពិភពលោក ដែលតំណាងក្រមទាំងអស់នៃអរិយធម៌ទំនើបរបស់មនុស្សជាតិនិងលក្ខណៈពិសេសនៃប្រជាធិបតេយ្យជឿនលឿន ដែលគួរឱ្យពិភពលោកកោតសរសើរ ។

ការផ្សាយដំណឹងឱ្យដឹងថា ពិតមែនតែកម្លាំងលោកខាងលិចមួយចំនួនកំពុងឃោសនាបំប៉ោងពី ទ្រឹស្តីប្រទេសចិនដួលរលំក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ចិននៅតែកើនឡើងដោយនឹងនរដដែល ដែលបង្ហាញពីនិរន្តរភាពនិងភាពធន់យ៉ាងខ្លាំង ។ ផលិតផលក្នុងស្រុកសរុបGDPរបស់ចិននៅឆ្នាំ២០២៣គឺលើសពី១២៦ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ។

អត្ថបទបានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ចិនកំពុងផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ នៅចំពោះមុខបរិយាកាសខាងក្រៅដ៏ស្មុគ្រស្មាញ ប្រទេសចិនកំពុងស្វែងរកការវាយទម្លុះខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងអភិវឌ្ឍកម្លាំងផលិតកម្មថ្មី រំពឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនអាចបញ្ចេញដំណឹងល្អកាន់តែច្រើនទៀត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស