ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរិះគន់អាមេរិកនិងបស្ចិមប្រទេសដែលបង្ខំឱ្យប្រទេសដទៃទៀតជ្រើសរើសឈរនៅខាងខ្លួន
2024-03-05 15:08:25cri
Share with:

      ថ្ងៃទី៤ខែមីនា   លោក  Anwar bin Ibrahimនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរិះគន់អាមេរិនិងបស្ចិមប្រទេសដែលបង្ខំឱ្យប្រទេសដទៃទៀតឲ្យជ្រើសរើសឈរនៅខាងខ្លួន  លោកថ្លែងបែបនេះនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។  លោកបានលើកឡើងថា   វាមិនមានបញ្ហាអ្វីទេរវាងម៉ាឡេស៊ីនិងចិន ហេតុនេះ បស្ចិមប្រទេសដូចជាអាមេរិកជាដើមមិនគួររារាំងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងម៉ាឡេស៊ីនិងចិននោះឡើយ។

      លោកAnwar bin Ibrahimបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីឆ្នាំ២០២៤នៅទីក្រុងមែលប៊ននៅថ្ងៃដដែល។លោកបានថ្លែងនៅក្នុងសន្និសីទកាសែតរួមបន្ទាប់ពីបញ្ចប់កិច្ចសន្ទនាទ្វេភាគីជាមួយលោកAlbanese នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ទោះបីជាម៉ាឡេស៊ីក៏ជាប្រទេសមិត្តដ៏សំខាន់របស់អាមេរិក បណ្តាប្រទេសអឺរ៉ុបនិងអូស្ត្រាលីក៏ដោយ  តែប្រទេសទាំងនេះមិនគួររារាំងម៉ាឡេស៊ីក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិនដែលជាប្រទេសជិតខាងដ៏សំខាន់របស់ខ្លួននោះឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស