ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រំលឹកពីប្រយោគមាសរបស់លោក Xi Jinping ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិន
2024-03-05 09:23:31cri
Share with:

      ឆ្នាំ២០២៤ជាខួប ៧០ឆ្នាំនៃការបង្កើតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងខួប ៧៥ ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។  ពីឆ្នាំ២០១៣ មក  ក្នុងអំឡុងពេលបើកធ្វើមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន  លោក Xi Jinping   អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានពិគ្រោះពិភាក្សាផ្ទាល់ជាមួយនឹងតំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយមកពីបណ្តាភូមិ ឃុំ ស្រុក ក្រុង ខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានពីការរំពឹងទុករបស់ប្រជាជនគ្រប់កន្លែងថា  តើគោលបំណងរបស់ប្រជាជនបានសម្រេចក្លាយជាការពិតដោយរបៀបណា  ។

      ពេលចូលរួមក្នុងកិច្ចពិភាក្សានៃគណប្រតិភូខេត្តនៃមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន  លោកXi Jinping  បានលើកឡើងពីប្រយោគមាសជាច្រើនអំពីការធ្វើកំណែទម្រង់  ការគ្រប់គ្រងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងសង្គមកិច្ច ទំនាក់ទំនងត្រើយទាំងសងខាង សាមគ្គីភាពរវាងជនជាតិជាដើម  ដែលប្រជាជនសុទ្ធតែធ្លាប់ដឹងធ្លាប់ឮនិងស្គាល់ច្បាស់។

 

*ឆ្នាំ២០១៣ ពេលចូលរួមក្នុងកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនក្រុងសៀងហៃ លោកXi Jinping  បានលើកឡើងថា៖ «ការធ្វើកំណែទម្រង់របស់ប្រទេសចិនបានឈានចូលដល់ខណៈពេលជម្នះការលំបាកនិងទីជ្រៅ   គួរបន្តបង្កើនកម្លាំងធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅថែមទៀត  ចាំបាច់ត្រូវពង្រឹងទំនុកចិត្ត ប្រមូលមតិឯកភាព ចាត់ចែងពិភាក្សាគ្នា និងជំរុញអនុវត្តរួមគ្នា។»

 

*ឆ្នាំ២០១៥  ពេលចូលរួមក្នុងកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្ត ជាំងស៊ី   លោកXi Jinping  បានលើកឡើងថា៖ «បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន   ភ្នំបៃតងគឺស្រស់ស្អាត មេឃខៀវគឺជាសុភមង្គល។»

 

*ឆ្នាំ២០១៧  ពេលចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្តសឺឈួន  លោកXi Jinping  បានលើកឡើងថា៖ «  ត្រូវផ្តោតសំខាន់លើកសិកម្ម ពង្រឹងកសិកម្មដែលជាមូលដ្ឋានគ្រឹះ និងជាឫសគល់នៃការពង្រឹងជាតិនិងធ្វើឱ្យប្រជាជនមានសន្តិភាព។ »

 

*ឆ្នាំ២០១៨ ពេលចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្តក្វាំងតុង   លោកXi Jinping  បានលើកឡើងថា៖ « បើប្រជាជនចិនគ្មានអារម្មណ៍សុភមង្គល មិនសប្បាយចិត្ត មិនពេញចិត្ត  បក្សកុម្មុយនីសចិនគឺត្រូវខិតខំដោះស្រាយបញ្ហាទាំងនេះ។  »

 

*ឆ្នាំ២០២២ ពេលចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនម៉ុងហ្គោលីខាងក្នុង   លោកXi Jinping  បានលើកឡើងថា៖ «   ចិនជាប្រទេសពហុជនជាតិដែលបង្រួបបង្រួម គ្រប់ជនជាតិសាមគ្គីសុខសាន្ត នោះប្រទេសនឹងរុងរឿង សង្គមនឹងស្ថិរភាព ប្រជាជនមានសុភមង្គល។»

 

*ឆ្នាំ២០២៣   ពេលចូលរួមក្នុងកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្តជាំងស៊ូ   លោកXi Jinping  បានលើកឡើងថា៖ « ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាភារកិច្ចចម្បងនៃការកសាងប្រទេសសង្គមនិយមទំនើបកម្មដោយគ្រប់ជ្រុងជ្រោយ »៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស