ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ចិនចំពោះ “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ”នៃប្រទេសហ្វីលីពីន
2024-03-05 20:46:33cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៥ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរអំពីគោលជំហររបស់ចិនចំពោះការដែលព្រឹទ្ធសភាហ្វីលីពីនអនុម័តលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” ។ អំពីរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ព្រឹទ្ធសភាហ្វីលីពីនអនុម័តលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីតំបន់សមុទ្រ” គឺប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ក្នុងរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង តាមរយៈការតាក់តែងច្បាប់ក្នុងស្រុក ហើយដាក់បញ្ចូលកោះHuang Yan កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះNan Sha ព្រមទាំងលំហសមុទ្រពាក់ព័ន្ធទៅក្នុងដែនសមុទ្ររបស់ហ្វីលីពីន ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបូរាណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ។ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ព្រមទាំងបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះហ្វីលីពីនរួចហើយ ។

      ប្រទេសចិនដាស់តឿនឱ្យហ្វីលីពីនគោរពយ៉ាងប្រាកដប្រជានូវបូរាណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន បញ្ឈប់ភ្លាមនូវរាល់សកម្មភាពឯកតោភាគីដែលប្រហែលនឹងបណ្តាលឱ្យជម្លោះមានភាពកាន់តែធ្ងន់ធ្ងរនិងបណ្តាលឱ្យស្ថានការណ៍មានភាពកាន់តែស្មុគស្មាញ ហើយត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចចរចានិងការពិគ្រោះពិភាក្សាក្នុងពេលឆាប់ៗ ក្នុងន័យរួមគ្នាជាមួយប្រទេសចិន ដើម្បីគាំពារស្ថានការណ៍ទូទៅនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស