ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនថ្លែងសុន្ទរកថាអំពីករណីដែលនាវាហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹក Ren’ai របស់ចិនដោយខុសច្បាប់
2024-03-05 15:12:56cri
Share with:

    លោក Gan Yu អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្រចិនបានលើកឡើងថា ថ្ងៃទី ៥ ខែមីនា ហ្វីលីពីនបានលើ្មសនឹងពាក្យសន្យារបស់ខ្លួនដោយមានចេតនាបញ្ជូននាវាឆ្មាំសមុទ្រពីរគ្រឿងនិងទូកដឹកសម្ភារៈពីរគ្រឿងឱ្យសម្រុកចូលទៅក្នុងដែនសមុទ្រដែលជាប់នឹងថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះ Nansha របស់ប្រទេសចិនតាមតែទំនើងចិត្តដើម្បីបញ្ជូនសម្ភារៈទៅកាន់នាវាចម្បាំងរបស់ហ្វីលីពីនដែលចតចោលដោយខុសច្បាប់ ។ ឆ្មាំសមុទ្រចិនគ្រប់គ្រងនិងដោះស្រាយរឿងនេះតាមផ្លូវច្បាប់យ៉ាងមុតមាំ ។ ដោយគិតពិចារណាដល់កត្តាមនុស្សធម៌ ឆ្មាំសមុទ្រចិនក៏បានធ្វើការរៀបចំចាត់ចែងជាពិសេសជាបណ្តោះអាសន្នចំពោះទូកមួយគ្រឿងដែលដឹកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ហ្វីលីពីន ហើយការដោះស្រាយបញ្ហានៅហ្នឹងកន្លែង គឺ សមហេតុផលនិងស្របច្បាប់ ប្រកបដោយលក្ខណៈជំនាញនិងមានបទដ្ឋាន ។ ឆ្មាំសមុទ្រចិនបានត្រៀមលក្ខណៈឆ្លើយតបយ៉ាងម៉ឺងម៉ាត់រួចហើយដើម្បីគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដីជាតិ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស