ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអេហ្ស៊ីបអះអាងថា ការចរចាអំពីការឈប់បាញ់គ្នាជុំថ្មីនៅតំបន់កាហ្សាទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងច្បាស់លាស់
2024-03-05 11:45:46cri
Share with:

    នៅថ្ងៃទី ៤ ខែមីនា តាមម៉ោងក្នុងតំបន់ យោងតាមការផ្សាយដំណឹងនៃប៉ុស្តិ៍ព័ត៌មាននៃទូរទស្សន៍ក្រុងគែររបស់ប្រទេសអេហ្ស៊ីបឱ្យដឹងថា ការចរចារវាងគណៈប្រតិភូអង្គការហាម៉ាសនិងភាគីសម្របសម្រួលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់កាហ្សាដែលធ្វើឡើងនៅទីក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីបបានឈានចូលរបៀបវារៈថ្ងៃទីពីរ ហើយការចរចានេះទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងច្បាស់លាស់ ។

    សូមបញ្ជាក់ថា ការចរចាអំពីការឈប់បាញ់គ្នាជុំថ្មីនៅតំបន់កាហ្សាបានធ្វើឡើងនៅទីក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ៣ ខែមីនានេះ ក្រុមចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន(អង្គការហាម៉ាស)បានចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមការចរចា ប៉ុន្តែភាគីអ៊ីស្រាអែលមិនបានចូលរួមការចរចានេះទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស