ថ្ងៃទី៥ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលថា យើងនឹងបន្តអនុវត្តនូវគោលការណ៍ណែនាំ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” “អ្នកក្រុងហុងកុងគ្រប់គ្រងហុងកុង” “អ្នកក្រុងម៉ាកាវគ្រប់គ្រងម៉ាកាវ”និងស្វ័យភាពកម្រិតខ្ពស់ដោយត្រឹមត្រូវគ្រប់ជ្រុងជ្រោយនិងមិនងាករេ ប្រកាន់ខ្ជាប់ការគ្រប់គ្រងតំបន់ហុងកុងនិងម៉ាកាវតាមច្បាប់ និងអនុវត្តជាក់ស្តែងនូវគោលការណ៍“អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ហុងកុង” និង“អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ម៉ាកាវ” ។ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ហុងកុងនិងម៉ាកាវ កែលម្អជីវភាពរស់នៅរបស់ប្រជាជន ចូលរួមការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវយ៉ាងសកម្ម ដើម្បីឱ្យតំបន់ទាំងពីរនេះចូលរួមនិម្មាបនកម្មធំនៃការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែល្អប្រសើរ ដើម្បីរក្សាវិបុលភាពនិងស្ថិរភាពយូរអង្វែងនៃតំបន់ហុងកុងនិងម៉ាកាវ ។
យើងត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍ណែនាំទូទៅនៃបក្សកុម្មុយនីស្តចិនក្នុងការដោះស្រាយបញ្ហាតំបន់តៃវ៉ាន់នៅយុគសម័យថ្មី ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនតែមួយ និង “គំនិតឯកភាពគ្នានៅឆ្នាំ១៩៩២” ប្រឆាំងយ៉ាងដាច់ខាតចំពោះការបំបែកបំបាក់នៃកម្លាំងអបគមន៍និងការជ្រៀតជ្រែកពីបរទេស ជំរុញការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងត្រើយទាំងសងខាង ជំរុញបុព្វហេតុបង្រួបបង្រួមមាតុប្រទេសដោយមិនងាករេ ដើម្បីគាំពារផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជាតិចិន ៕