ថ្ងៃទី៥ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង។នេះជារឿងធំសំខាន់នៃជីវភាពរស់នៅផ្នែកនយោបាយរបស់ប្រជាជនចិន។តំណាងសភាប្រជាជនទូទាំងប្រទេសចិនចំនួន២៩៥៦នាក់ដែលមកពីគ្រប់កន្លែងទូទាំងប្រទេសបានជួបជុំគ្នានៅក្រុងប៉េកាំង ដើម្បីពិគ្រោះពិភាក្សាកិច្ចការរដ្ឋ។សូមមកតាមកាមេរ៉ារបស់យើង ដើម្បីមើលថាតើតំណាងសភាទាំង៣រូបបំពេញការងារយ៉ាងម៉េច អនុវត្តតួនាទីយ៉ាងដូចម្ដេច បំប្លែងឆន្ទៈរបស់អ្នកបោះឆ្នោតឱ្យទៅជាឆន្ទៈរបស់ប្រទេសជាតិយ៉ាងដូចម្ដេច ដើម្បីបម្រើប្រជាជន៕