ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចចិនបានស្តារឡើងវិញនិងមាននិន្នាការកាន់តែល្អប្រសើរឡើងជាទូទៅខណៈផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិន
2024-03-05 11:43:03cri
Share with:

    ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន ដូចជា លោក Xi Jinping ជាដើម ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត ។

    ថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាល លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញនិងមាននិន្នាការកាន់តែល្អប្រសើរឡើងជាទូទៅ ។ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,២ ភាគរយ ល្បឿនកំណើនស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទបានកើនឡើង ១២ លាន ៤ ម៉ឺន ៤ ពាន់នាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទគិតជាមធ្យម គឺ ៥,២ ភាគរយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,២ ភាគរយ ។ សមតុល្យនៃការទូទាត់អន្តរជាតិរបស់ប្រទេសចិនមានតុល្យភាពជាមូលដ្ឋាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស