ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្រេចបានគោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រចាំ២០២៣ដោយគាប់ប្រសើរ
2024-03-05 10:26:48cri
Share with:

     ព្រឹកថ្ងៃទី៥ ខែមីនា  មហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនចិន ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន ដូចជាលោក Xi jinping ជាដើមបានចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត ។

      របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំកន្លងទៅនេះ ជាឆ្នាំចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជាឆ្នាំទីមួយដែលរដ្ឋាភិបាលអាណត្តិថ្មីចាប់ផ្តើមបំពេញតួនាទីតាមផ្លូវច្បាប់ ។ ប្រឈមនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញក្រៃលែងនិងភារកិច្ចកំណែទម្រង់ អភិវឌ្ឍនិងលំនឹងដ៏លំបាក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi jinping ជាប្រមុខស្នូលបានសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិ ឆ្លើយតបនឹងសម្ពាធពីខាងក្រៅ ពុះពារការលំបាកផ្នែកផ្ទៃក្នុង ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ដែលធ្វើឱ្យគោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិនពេញមួយឆ្នាំសម្រេចបានដោយគាប់ប្រសើរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញដោយប្រាកដប្រជា ស្ថានការណ៍ទូទៅនៃសង្គមរក្សាបាននូវស្ថិរភាព កិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បានឆ្ពោះទៅមុខយ៉ងមុតមាំ ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស