ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនបានអធិប្បាយអំពីទស្សនៈនិងគំនិតផ្តួចផ្តើមរបស់ចិនស្តីពីការជំរុញនិងការការពារសិទ្ធិមនុស្សក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
2024-03-05 10:22:51cri
Share with:

      ពេលថ្លែងសុន្ទរកថាអំពីរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងកិច្ចប្រជុំលើកទី៥៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ខែមីនា លោក Chen Xu ឯកអគ្គរដ្ឋទូតចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការក្រុងហ្សឺណែវរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វ៊ីសបានអធិប្បាយអំពីទស្សនៈនិងគំនិតផ្តួចផ្តើមរបស់ចិនស្តីពីការជំរុញនិងការការពារសិទ្ធិមនុស្ស។

      លោកChen Xu បានចង្អុលបង្ហាញថា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ វិបត្តិនិងជម្លោះបានកើតឡើងជាញឹកញាប់ ហើយភាពចលាចលក្នុងតំបន់កាន់តែខ្លាំងឡើងៗ ការប៉ះទង្គិចនៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ប្រជាជនស្លូតត្រង់បានស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាម ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ននេះ គឺត្រូវសម្រេចបាននូវបទឈប់បាញ់ភ្លាមៗ ដើម្បីបង្កលក្ខណៈសម្បត្តិសម្រាប់ការជួយសង្គ្រោះខាងមនុស្សធម៌និងការស្តារសន្តិភាពឡើងវិញ។

លោក Chen Xu បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍសិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ប្រកាន់ខ្ជាប់ការចែករំលែកសិទ្ធិមនុស្សដោយស្មើគ្នាសម្រាប់ប្រជាជនគ្រប់ជនជាតិ ប្រទេសចិនបានដោះស្រាយជាប្រវត្តិសាស្រ្តនូវបញ្ហាក្រីក្រដាច់ខាត បានបង្កើតប្រព័ន្ធអប់រំ របបសន្តិសុខសង្គមនិងប្រព័ន្ធសុខាភិបាលដ៏ធំបំផុតលើពិភពលោក ដូច្នេះ ការអភិវឌ្ឍសិទ្ធិមនុស្សទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស