ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី
2024-03-05 14:31:49cri
Share with:

     ព្រឹកថ្ងៃទី៥ខែមីនា  មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជន។ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជាលោកXi Jinpingជាដើមបានអញ្ជើញចូលរួមកិច្ចប្រជុំ។ លោក Li Qiangនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនអង្គមហាសន្និបាត។

      របាយការណ៍ការងាររដ្ឋាភិបាលបានបង្ហាញថា   នឹងជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី។ ធ្វើឱ្យច្នៃប្រឌិតថ្មីដើរតួនាទីណែនាំជាសំខាន់ដោយពេញលេញ   ជំរុញការច្នៃប្រឌិតនៃឧស្សាហកម្មតាមរយៈការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា  ពន្លឿនការជំរុញឧស្សាហូបនីយកម្មថ្មីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មគ្រប់បែបយ៉ាង បង្កើតកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីនៃការអភិវឌ្ឍដោយឥតឈប់ឈរ និងជំរុញឱ្យកម្លាំងផលិតកម្មសង្គមសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស