ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អារ៉ាប៊ីសាអូឌីតប្រកាសថា នឹងពន្យារពេលបន្ថែមសម្រាប់ការអនុវត្តវិធានការកាត់បន្ថយបរិមាណផលិតប្រេងកាត ១លាន បារ៉ែនដោយស្ម័គ្រចិត្តដល់ចុងខែមិថុនាឆ្នាំ២០២៤
2024-03-04 11:42:55cri
Share with:

     ថ្ងៃទី៣ ខែមីនា ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានផ្សាយដំណឹងដោយដកស្រង់ព័ត៌មានរបស់ក្រសួងថាមពលនៃប្រទេសអារ៉ាប៊ីសាអូឌីតថា វិធានការកាត់បន្ថយបរិមាណផលិតប្រេងកាត១លាន បារ៉ែនដោយស្ម័គ្រចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងពន្យារពេលបន្ថែមទៀតដល់ចុងខែមិថុនាឆ្នាំ២០២៤ ។

      ការផ្សាយដំណឹងបានឱ្យដឹងថា បន្ទាប់ពីការពន្យារពេលបន្ថែមទៀតសម្រាប់ការអនុវត្តវិធានការកាត់បន្ថយបរិមាណផលិតប្រេងកាត បរិមាណផលិតប្រេងកាតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតជារៀងរាល់ថ្ងៃ ប្រហែលជា៩លាន បារ៉ែន ។  ជាជំហានក្រោយ វិធានការកាត់បន្ថយបរិមាណផលិតប្រេងកាតទាំងនេះនឹងធ្វើការកែសម្រួលជាបណ្តើរៗតាមរយៈស្ថានការណ៍ទីផ្សារ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស