ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការហាម៉ាសនិងភាគីសម្របសម្រួលធ្វើការចរចាអំពីការឈប់បាញ់គ្នាជុំថ្មីនៅប្រទេសអេហ្ស៊ីប ភាគីអ៊ីស្រាអែលមិនបានចូលរួមការចរចានេះទេ
2024-03-04 10:34:51cri
Share with:

យប់ថ្ងៃទី៣ខែមីនាតាមម៉ោងក្នុងតំបន់ ប្រព័ន្ធសារព័ត៌មានអេហ្ស៊ីបបានដកស្រង់សម្តីរបស់ឥស្សរជនជាន់ខ្ពស់មួយរូបថា គណៈប្រតិភូអង្គការហាម៉ាសនិងភាគីសម្របសម្រួលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់កាហ្សាបានបញ្ចប់ការចរចារយៈពេលមួយថ្ងៃនៅក្រុងគែរ ។ តាមការប៉ាន់ប្រមាណ ការពិភាក្សានឹងធ្វើបន្តទៀត តែការផ្សាយដំណឹងមិនបានលើកឡើងអំពីខ្លឹមសារពិស្តារនិងសភាពការណ៍នៃការវិវឌ្ឍនៃការពិភាក្សានៅថ្ងៃដដែលនោះទេ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលនៅពេលមុននេះឱ្យដឹងថា ភាគីអ៊ីស្រាអែលបដិសេធចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមការចរចានៅថ្ងៃទី៣ខែមីនា ។

តាមការផ្សាយដំណឹងនៃកាសែត The Times of Israel ឱ្យដឹងថា រសៀលថ្ងៃទី៣ខែមីនា សមាជិកនៃអង្គការហាម៉ាសបានថ្លែងថា ប្រសិនបើអ៊ីស្រាអែលមិនឯកភាពបញ្ចប់សកម្មភាពយោធានៅតំបន់កាហ្សាទេ នោះ អង្គការហាម៉ាសនឹងមិនឯកភាពឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ឡើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស