ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ម៉ាឡេស៊ី៖ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីរៀបចំឡើងវិញនូវការងារស្វែងរកជើងយន្តហោះMH370
2024-03-04 11:41:19cri
Share with:

លោក Anthony Loke Siew Fook រដ្ឋមន្ត្រីក្រសួងគមនាគមន៍ម៉ាឡេស៊ីបានថ្លែងនៅថ្ងៃទី៣ខែមីនាថា លោកនឹង"ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព" ដើម្បីស្នើឱ្យគណៈដ្ឋមន្ត្រីអនុម័តនិងចុះហត្ថលេខាលើកិច្ចសន្យាស្វែងរកថ្មី ដើម្បីចាប់ដំណើរការឡើងវិញនូវការងារស្វែងរកជើងយន្តហោះMH370របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ព្រមនឹង"ផ្តល់ការពិតជូនដល់គ្រួសារអ្នកដំណើរលើយន្តហោះនេះ"

យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ីឱ្យដឹងថា លោកAnthony Loke Siew Fook បានថ្លែងដូចខាងលើនៅពេលចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួប១០ឆ្នាំនៃឧប្បត្តិហេតុធ្លាក់យន្តហោះដែលរៀបចំដោយអង្គការសង្គមស៊ីវិលនៅថ្ងៃដដែលនោះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស