ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Li Qiang នាយករដ្ឋមន្ត្រីចិនផ្ញើលិខិតអបអរសាទរដោយឡែកពីគ្នាជូនចំពោះលោក Muhammad Shahbaz Sharif ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន
2024-03-04 11:42:15cri
Share with:

    កាលពីថ្ងៃទី ៣ ខែមីនា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើលិខិតជូនចំពោះលោក Muhammad Shahbaz Sharif ដើម្បីសម្តែងការអបអរសាទរចំពោះលោកដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ។

   ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Muhammad Shahbaz Sharif និងរដ្ឋាភិបាលប៉ាគីស្ថានអាណតិ្តថ្មី ក៏ដូចជាក្រោមកិច្ចខិតខំប្រឹងប្រែងនិងការរួមសាមគ្គីគ្នារបស់គ្រប់មជ្ឈដ្ឋាននៃប្រទេសប៉ាគីស្ថាន ប្រទេសប៉ាគីស្ថានពិតជានឹងទទួលបានសមិទ្ធផលកាន់តែធំនិងថ្មីៗក្នុងបុព្វហេតុអភិវឌ្ឍន៍និងវឌ្ឍនភាពរបស់ប្រទេសជាតិជាក់ជាមិនខាន ។

    នាថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិនក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Muhammad Shahbaz Sharif ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស