ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្លើយតបសំណួរពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង៖ គាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រ ហើយរីករាយក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធឱ្យបានសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា
2024-03-04 15:33:29cri
Share with:

      ថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើសន្និសីទកាសែតនៅវិមានសភាប្រជាជន លោកLou Qinjianអ្នកនាំពាក្យនៃមហាសន្និបាតបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសពាក់ព័ន្ធនឹងរបៀបវារៈនៃមហាសន្និបាតនិងការងារនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

      លោកLou Qinjianបានថ្លែងថា  ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង  ភាគីចិននឹងបន្តគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន  ហើយរីករាយក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធឱ្យបានសមរម្យតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ  ដើម្បីរួមគ្នាគាំពារសន្តិភាពនិងសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស