ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បើកធ្វើសន្និសីទសារព័ត៌មាន៖រំពឹងថា ភាគីអាមេរិកនឹងគោរពតាមកិច្ចសន្យារបស់ខ្លួនដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ
2024-03-04 15:39:00cri
Share with:

    ថ្ងៃទី ៤ ខែមីនា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មាននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ លោក Lou Qinjian អ្នកនាំពាក្យនៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីរបៀបវារៈនៃមហាសន្និបាតនិងបញ្ហាពាក់ព័ន្ធនឹងការងារនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ។

    លោក Lou Qinjian បានលើកឡើងថា ការដែលធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកមានស្ថិរភាពនិងប្រសើរឡើងជាការយកចិត្តទុកដាក់និងរំពឹងទុកយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិ ។ ការបង្ហាញអាកប្បកិរិយារបស់ប្រទេសចិនគឺ ជាប់លាប់រហូតមក ពោលគឺ ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ ៣ ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping គឺ ការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាននិងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អបរិសុទ្ធនិងនិរន្តរភាព ។ រំពឹងថា ភាគីអាមេរិកនឹងគោរពតាមកិច្ចសន្យារបស់ខ្លួនដើម្បីអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមនិងចក្ខុវិស័យដែលដាក់ចេញដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចប្រជុំសាន់ហ្វ្រាន់ស៊ីស្កូ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស