ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បើកធ្វើនៅវេលាម៉ោង៣រសៀលថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បើកធ្វើកិច្ចប្រជុំត្រៀម
2024-03-04 11:38:14cri
Share with:

      មហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវេលាម៉ោង៣រសៀលថ្ងៃទី៤ខែមីនានៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      នៅក្នុងពិធីបើក សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលចូលរួមកិច្ចប្រជុំបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈនៃមហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ និងស្តាប់របាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអំពីសភាពការណ៍នៃសេចក្តីស្នើច្បាប់តាំងពីមហាសន្និបាតលើកទី១នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤មក។

      នៅព្រឹកថ្ងៃទី៤ខែមីនា មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើកិច្ចប្រជុំត្រៀម ដោយបានបោះឆ្នោតជ្រើសរើសគណៈប្រធាននិងអគ្គលេខាធិការនៃមហាសន្និបាត ក៏ដូចជាបោះឆ្នោតសម្រេចសេចក្តីព្រាងនៃរបៀបវារៈនៃមហាសន្និបាតផងដែរ។ នៅវេលាម៉ោង១២ មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានធ្វើសន្និសីទសារព័ត៌មាន អ្នកនាំពាក្យនៃមហាសន្និបាតបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានចិននិងបរទេសអំពីរបៀបវារៈនៃមហាសន្និបាតនិងបញ្ហាពាក់ព័ន្ធនឹងការងារនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស