ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឈ្នះជាលើកដំបូង! ប្រព័ន្ធសារព័ត៌មានអាមេរិកផ្សាយដំណឹងថា លោកស្រី Nikki Haley ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតបឋមនៃបក្សសាធារណរដ្ឋនៅតំបន់ពិសេសវ៉ាស៊ីនតោន
2024-03-04 14:41:50cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកដូចជា ទីភ្នាក់ងារសារព័ត៌មាន AP និងប្រព័ន្ធសារព័ត៌មាន NBC ជាដើមឱ្យដឹងថា កាលពីថ្ងៃទី៣ខែមីនាតាមម៉ោងក្នុងតំបន់ លោកស្រី Nikki Haley បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤និងជាអតីតតំណាងអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិទទួលបានជ័យជម្នះក្នុងការបោះឆ្នោតបឋមនៃបក្សសាធារណរដ្ឋនៅតំបន់ពិសេសកូឡុំប៊ីនៃក្រុងវ៉ាស៊ីនតោន ។

តាមការផ្សាយដំណឹងឱ្យដឹងថា នេះជាជ័យជម្នះលើកទីមួយរបស់លោកស្រី Nikki Haley ក្នុងការប្រកួតប្រជែងជាបេក្ខភាពប្រធានាធិបតីនៃបក្សសាធារណរដ្ឋជាមួយលោកត្រាំ ។ នៅពេលមុននេះ លោកស្រី Nikki Haley បានថ្លែងថា យ៉ាងហោចណាស់ លោកស្រីនឹងតស៊ូរហូតដល់បញ្ចប់ការបោះឆ្នោតបឋម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស